For those who:
- Needs encouragement
- Have prayer requests
- Desire to get closer to God.
- Desire for prayer association for your ministry

lighthouse (Peggy's Cove, east coast Canada).
privacy Policy
ការហៅរបស់ព្រះអង្គសង្រ្គោះ …  The Saviour’s Call — Khmer

[Français] | [English] | [Español] | [Yoruba] | [Deutsch]
 [ខ្មែរ។] | [தமிழ்] | [বাংলা] | [Italiano] | [తెలుగు]

«នៅវេលាដែលគាប់ចិត្តដល់អញ នោះអញបានស្តាប់ឯង ហើយក្នុងថ្ងៃសង្គ្រោះ នោះអញបានជួយឯង»
មើលឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ»
កូរិនថូសទី ២ ជំពូក ៦: ២ ។

His Eternal Eraser
«ឱ​ព្រះ‌អង្គ​អើយ សូមអាណិតមេត្តាដល់ទូល‌បង្គំ តាមសេចក្ដីសប្បុរសរបស់ទ្រង់ ហើយសូមលុបសេចក្ដីរំលង របស់ទូល‌បង្គំចេញ ដោយសេចក្ដីមេត្តា‌ករុណាដ៏បរិបូររបស់ទ្រង់» ទំនុកដំកើង ៥១:១

HTML clipboard នៅពេលខ្ញុំចុចរបារថយក្រោយនៅលើក្តារចុច ខណៈពេលដែលខ្ញុំបានវាយអក្សរបញ្ចូល ខ្ញុំបានឃើញពាក្យដែល ខ្ញុំទើបតែបានវាយពីមុនបានលប់បាត់អស់ទៅ ខ្ញុំគិតថា “អូ៎តើខ្ញុំបានធ្វើអ្វីហ្នឹង! ហើយពាក្យសម្ដីដែលនៅលើ កន្លែងនោះបានលប់បាត់អស់ទៅជានិច្ចហើយ” ការសន្ទនាដោយខ្លួនឯងរបស់ខ្ញុំបានបន្ត ដូចខ្ញុំបាននិយាយថា “ខ្ញុំរីករាយដែលខ្ញុំមិនចង់រក្សាឃ្លានៃពាក្យទាំងនោះផងដែរ” បន្ទាប់មកគំនិតមួយបានកើតឡើងចំពោះខ្ញុំ…. នោះ ហើយជារបៀបដែលព្រះជាម្ចាស់លុបបំបាត់កំហុសរបស់យើង ទ្រង់បានចុចរបារថយក្រោយ ហើយកំហុសទាំង ប៉ុន្មាន ក៏បានលប់បាត់បង់អស់ទៅ ហើយមិនដែល ត្រូវបានរកឃើញទៀតឡើយ។

វាជាការលួងលោមចិត្តមួយដោយដឹងថា ព្រះកំពុងធ្វើកិច្ចការដូចគ្នា ដែលទ្រង់បានសរសេរនៅក្នុងបញ្ជីជីវិតរបស់ ទ្រង់ ទាំងអស់នៃជីវិតរបស់យើងត្រូវបានកត់ត្រាយ៉ាងប្រុងប្រយ័ត្ននៅក្នុងបញ្ជីរបស់ទ្រង់។ យើងត្រូវបានប្រាប់ថា ទ្រង់បំបាត់អំពើបាបរបស់យើងកុំឱ្យនឹកចាំដល់វាទៀតឡើយ។ ខ្ញុំចូលចិត្តនឹកស្រមៃថា នៅពេលខ្ញុំសុំការលើកលែង ទោសពីអំពើបាបរបស់ខ្ញុំ នោះទ្រង់កំពុងដាក់ម្រាមដៃរបស់ទ្រង់ នៅលើរបារថយក្រោយដោយប្រុងប្រយ័ត្ន ហើយ អំពើបាបទាំងនោះ ត្រូវបានលុបចោលភ្លាមជាមួយរំពេជដោយព្រះហស្តរបស់ព្រះអង្គផ្ទាល់។

ផ្នែកផ្សេងទៀតនៃការដកយកអំពើបាបយើងចេញរបស់ព្រះ គឺជាផ្នែករបស់យើងផងដែរ នៅពេលព្រះលុបអំពើ បាបទាំងនោះ ចេញពីព្រះនេត្ររបស់ទ្រង់ នោះយើងត្រូវតែលុបបំបាត់វាចេញ ពីគំនិតរបស់យើងផងដែរ ព្រះអង្គមិនសព្វព្រះទ័យចង់ឱ្យយើង ប្រកាន់ខ្ជាប់នូវគំនិតដែលមិនល្អពីកំហុសនិងការដាក់ទោសដល់ខ្លួននោះទេ។ ប្រសិនបើយើងបានសុំទ្រង់អភ័យទោសឱ្យយើង នោះយើងត្រូវតែជឿថា ការនោះត្រូវបានធ្វើសម្រេចរួចហើយ។ ខ្ញុំចងចាំជាច្រើនដងថា ខ្ញុំមិនមានការអភ័យទោសទេ រហូតទាល់តែខ្ញុំបានដឹងថា វាជាសត្រូវនៃព្រលឹងរបស់យើង ដែលចង់ឱ្យយើងជាប់ក្នុងអំពើបាប…. មិនមែនជាព្រះទេ។
ចូរដោះខ្លួនលោកអ្នក ឱ្យរួចផុតពីកំហុសណា ដែលមិនចាំបាច់ឲ្យលោកអ្នកតោងជាប់នោះឡើយ ហើយរំលឹក ខ្លួនលោកអ្នកថា ព្រះអង្គបំផ្លាញអំពើបាបរបស់យើងរួចហើយ។ មើល! ទ្រង់ដាក់ម្រាមដៃរបស់ទ្រង់ ដោយ ប្រុងប្រយ័ត្ននៅលើរបារថយក្រោយ ដើម្បីលុបការរំលងរបស់លោកអ្នក បន្ទាប់មកចូរយកពេលវេលា ដើម្បី អរព្រះគុណទ្រង់ សម្រាប់ការប្រើប្រាស់ការលុបបំបាត់ដ៏អស់កល្បជានិច្ចរបស់ទ្រង់។

Annettee Budzban
អាន្និតទី បាដស្បាន ahrtwrites2u@aol.com


ការត្រាស់ហៅមកឯការសង្គ្រោះ៖

ប្រាជ្ញារបស់លោកីយនេះនឹងឱ្យយើងជឿថា សាសនាទាំងអស់នៅលើលោកីយនេះ គឺដូចតែគ្នា ហើយផ្លូវទាំងអស់ នឹងនាំទៅឯស្ថានសួគ៌ដោយមិនគិតពីអ្វី ឬនរណាដែលយើងជឿនោះទេ ប៉ុន្តែ តើវាជាការពិតឬទេ?

ព្រះយេស៊ូវមានបន្ទូលថា “ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត គ្មាននរណាម្នាក់អាចទៅឯព្រះវរបិតាបានទេ លើកលែងតែតាមរយៈខ្ញុំតែប៉ុណ្ណោះ” យ៉ូហាន ១៤:៦
កិច្ចការ ៤:១២ បានចែងថា

«គ្មានសេចក្ដីសង្គ្រោះនៅក្នុងអ្នកដទៃឡើយ ដ្បិតនៅក្រោមមេឃគ្មាននាម ឈ្មោះណាទៀតឡើយ ដែលបានប្រទានដល់មនុស្សលោក ឲ្យយើងរាល់គ្នាត្រូវបានសង្គ្រោះនោះទេ»។
ថ្ងៃនេះ មិត្តសំឡាញ់ខ្ញុំអើយ!

ខ្ញុំត្រូវតែមានភាពស្រងូតស្រងាត់ហើយ ប្រសិនបើលោកអ្នកមិនមានព្រះយេស៊ូវនៅ ក្នុងដួងចិត្តរបស់លោកអ្នកនោះទេ លោកអ្នកមិនអាចត្រូវបានសង្គ្រោះឡើយ! បើគ្មានព្រះយេស៊ូវ នោះគ្មាន សេចក្ដីសង្រ្គោះទេ គឺចប់នឹងទ្រង់នោះឯង។ ហើយខ្ញុំសុំទោសទៅចុះ! ក៏ប៉ុន្តែ ត្រូវតែមាននរណាម្នាក់ដែល ស្រឡាញ់លោកអ្នកឱ្យបានគ្រប់គ្រាន់ ដើម្បីប្រាប់ដល់លោកអ្នក ហើយថ្ងៃនេះ ខ្ញុំសូមប្តេជ្ញាថា នឹងប្រាប់ដល់ លោកអ្នកអំពីសេចក្តីពិតនោះ។

“ប៉ុន្តែ” លោកអ្នកជានិយាយថា “ខ្ញុំគឺជាគ្រីស្ទបរិស័ទរួចមកហើយ! ខ្ញុំបានធំឡើងនៅក្នុងផ្ទះជនគ្រីស្ទបរិស័ទ ហើយយើងមិនមែនជាពុទ្ធបរិស័ទ មូស្លីម ជ្វីហ្វីស ឬហិណ្ឌូទេ ហើយយើងទៅព្រះវិហារនៅបុណ្យអ៊ីស្ទើរ (បុណ្យរំលឹកពីព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ) និងបុណ្យណូអែល(បុណ្យរំលឹកពីព្រះគ្រីស្ទបានប្រសូត្រមកជា មនុស្ស) ហេតុនេះយើងជាគ្រីស្ទបរិស័ទស្រាច់ទៅហើយ!

តើលោកអ្នកដឹងទេ ព្រះគម្ពីរមិនបានប្រាប់-ទោះជា នៅកន្លែងណាមួយក៏ដោយ!-ថា លោកអ្នកអាច ទទួលបានស្ថានសួគ៌ និងជីវិតអស់កល្បជានិច្ច ដោយហៅខ្លួនឯងថា ជាគ្រីស្ទបរិស័ទនោះទេ?

រួចលោកអ្នកឆ្លើយថា “យល់ព្រម” ប៉ុន្តែ ខ្ញុំបានទៅសាលារៀនអន្តរទ្វីប ខ្ញុំបានចូលរៀនថ្នាក់សាលាធម្មការ (ឬសាលាថ្ងៃសៅរ៍ ឬថ្នាក់សាលាថ្ងៃអាទិត្យ) ពេញមួយជីវិតរបស់ខ្ញុំ។ ខ្ញុំពាក់ឈើឆ្កាង (ឬរូបអ្នកបរិសុទ្ធគ្រីស្តូហ្វឺរ) នៅជុំវិញករបស់ខ្ញុំ! “

រួចលោកអ្នកឆ្លើយថា “យល់ព្រម” ប៉ុន្តែ ខ្ញុំបានទៅសាលារៀនអន្តរទ្វីប ខ្ញុំបានចូលរៀនថ្នាក់សាលាធម្មការ (ឬសាលាថ្ងៃសៅរ៍ ឬថ្នាក់សាលាថ្ងៃអាទិត្យ) ពេញមួយជីវិតរបស់ខ្ញុំ។ ខ្ញុំពាក់ឈើឆ្កាង (ឬរូបអ្នកបរិសុទ្ធគ្រីស្តូហ្វឺរ) នៅជុំវិញករបស់ខ្ញុំ! “

“ល្អ… តែខ្ញុំបានអានព្រះគម្ពីរ ហើយខ្ញុំក៏អធិស្ឋានរាល់ថ្ងៃទៀតផង!”

ខ្ញុំពិតជារីករាយណាស់ ដែលលោកអ្នកធ្វើយ៉ាងដូច្នេះ! ហើយចាប់តាំងពីលោកអ្នកធ្វើអញ្ជឹងមក លោកអ្នក នឹងគួរដឹងរួចហើយថា ព្រះគម្ពីរមិនបានប្រាប់ថា លោកអ្នកអាចទៅឯស្ថានសួគ៌ ហើយមានជីវិតអស់កល្ប តាមរយៈការអធិស្ឋាន និងការសិក្សាព្រះគម្ពីរ តែម្នាក់ឯងបាននោះទេ!

“យល់ព្រម ប៉ុន្តែ ខ្ញុំស្រឡាញ់ព្រះ! “

នោះពិតជាអស្ចារ្យណាស់ ប៉ុន្តែ តើលោកអ្នកដឹងទេថា ពួកភេរវជន ១៩ នាក់ដែលជិះយន្ដហោះទៅមជ្ឈ មណ្ឌលពាណិជ្ជកម្មពិភពលោក និងមន្ទីរបញ្ចកោណ នៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ ក៏បាននិយាយថា ពួកគេក៏ស្រឡាញ់ព្រះដែរទេឬអុី? តើលោកអ្នកដឹងទេថា ព្រះគម្ពីរមិននិយាយអ្វីសោះអំពីការទៅឯស្ថានសួគ៌ ហើយទទួលជីវិតអស់កល្ប តាមរយៈការស្រឡាញ់របស់លោកអ្នកទៅចំពោះព្រះ តែម្នាក់ឯងបាននោះទេ?

ប៉ុន្តែ មានមនុស្សម្នាក់បានប្រាប់ខ្ញុំម្តងថា បើខ្ញុំជឿថា ព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះ នោះខ្ញុំអាចទៅឯ ស្ថានសួគ៌ ហើយមានជីវិតអស់កល្បជានិច្ច… “

តើសូមឲ្យខ្ញុំមានភាពស្រងូតស្រងាត់ម្តងទៀតឬអុី? ព្រះគម្ពីរប្រាប់ថា សូម្បីតែពួកអារក្សវាជឿថា ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ (យ៉ាកុប ២:១៩) ហើយសាតាំងផ្ទាល់ក៏ជឿជាក់ថា ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ! ព្រះគម្ពីរក៏ប្រាប់ទៀតថា ព្រះយេស៊ូវគ្រីស្ទបានរៀបចំបឹងភ្លើងដ៏ឆេះអស់កល្បជានិច្ច ទុកសំរាប់អារក្សសាតាំង និង ពួកទេវតារបស់វារួចហើយជាស្រេច (ម៉ាថាយ ២៥:៤១)! ជំនឿរបស់ពួកវាលើព្រះយេស៊ូវច្បាស់ជាមិននាំពួកវា ឱ្យមានជីវិតអស់កល្បជានិច្ចនៅឯស្ថានសួគ៌នោះទេ!

«ប៉ុន្តែ ខ្ញុំបានរក្សាគ្រប់ទាំងក្រឹត្យវិន័យដប់ប្រការទាំងស្រុងមួយជីវិតខ្ញុំនេះ! »។

ល្អណាស់! ប៉ុន្តែ តើលោកអ្នកបានដឹងទេថា ព្រះគម្ពីរមិនបាននិយាយថា ការរក្សាបញ្ញត្តិដប់ប្រការ នឹងទទួល បានជីវិតអស់កល្បជានិច្ចទេ? មិត្តសំឡាញ់ខ្ញុំអើយ វាមិនឃើញមាននៅក្នុងព្រះគម្ពីរយ៉ាងងាយៗនោះទេ!

សូមឱ្យយើងពិចារណាពីរឿងរបស់លោកនីកូដេមមួយភ្លែតសិន លោកនីកូដេមជាអ្នកកាន់សាសនាផារីស៊ី ដែលជា អ្នកឃ្លាំមើលយ៉ាងតឹងរឹងអំពីច្បាប់ គាត់បានទន្ទេញចាំពាក្យនៃព្រះគម្ពីរ ទាំងបានច្រៀងទំនុកបទគម្ពីរ ហើយបាន បង្រៀនពីព្រះបន្ទូលព្រះនៅក្នុងសាលាប្រជុំជារៀងរាល់ថ្ងៃសប្ប័ទទៀតផង។ មានមនុស្សខ្លះបានគិតថា នៅពេល ដែលលោកនីកូដេមបានមករកព្រះយេស៊ូវ នោះព្រះអម្ចាស់នឹងមុខជាទះខ្នងគាត់ ហើយមានបន្ទូលថា “បានធ្វើ ការងារល្អណាស់! នីកូដេមអើយ ស្ថានសួគ៌កំពុងរងចាំអ្នកហើយ!” ក៏ប៉ុន្តែ នោះមិនមែនជាអ្វី ដែលព្រះអម្ចាស់ មានបន្ទូលទៅកាន់លោកនីកូដេមនោះទេ។ ផ្ទុយទៅវិញ ទ្រង់មានបន្ទូលប្រាប់លោកនីកូដេមថា បើគាត់មិនបាន កើតពីទឹក និងពីព្រះវិញ្ញាណទេ នោះគាត់មិនអាចចូលនគរព្រះបានឡើយ ទ្រង់ក៏មានបន្ទូលទៅកាន់លោក នីកូដេមទៀតថា «អ្នកត្រូវតែកើតជាថ្មី» (យ៉ូហាន ៣:៣)។

តើនេះមានន័យយ៉ាងណាចំពោះលោកអ្នក? វាមានន័យថា លោកអ្នកត្រូវតែកើតជាថ្មីម្ដងទៀត ដើម្បីទៅឯស្ថាន សួគ៌ ហើយមានជីវិតអស់កល្បជានិច្ច!

ដូច្នេះ អ្វីទៅដែលមានន័យថា ត្រូវបានកើតជាថ្មីម្តងទៀតនោះ? វាមានន័យថា លោកអ្នកត្រូវតែថ្វាយដល់ព្រះ យេស៊ូវគ្រីស្ទនូវអស់ទាំងដួងចិត្ត និងអស់ទាំងជីវិតរបស់លោកអ្នក វាជាការងាយស្រួលទេ! ប្រសិនបើលោកអ្នក មិនធ្លាប់ធ្វើដូច្នេះទេ លោកអ្នកនឹងមិនបានសង្រ្គោះឡើយ។ (ជាថ្មីម្តងទៀតខ្ញុំសោកស្តាយណាស់! ប៉ុន្តែ ត្រូវតែមាននរណាម្នាក់ស្រឡាញ់លោកអ្នកឲ្យបានគ្រប់គ្រាន់ នឹងប្រាប់ដល់លោកអ្នក)។

ពីលោកុប្បត្តិ ១:១ ទៅកាន់ផែនទីនៅខាងក្រោយព្រះគម្ពីរនេះ នោះព្រះបន្ទូលរបស់ព្រះមិនដែលផ្លាស់ប្ដូរឡើយ! លោកអ្នកត្រូវតែថ្វាយដល់ព្រះនូវអស់ទាំងដួងចិត្ត និងអស់ទាំងជីវិតរបស់លោកអ្នក ហើយនេះ គឺមានន័យថា ព្រះយេស៊ូវគ្រីស្ទត្រូវតែបានជាព្រះអម្ចាស់នៃជីវិតរបស់លោកអ្នក វាក៏មានន័យថា លោកអ្នកធ្វើឲ្យទ្រង់ទៅជាម្ចាស់ របស់លោកអ្នក! ប្រសិនបើលោកអ្នកមិនដែលបានធ្វើឱ្យទ្រង់ជាម្ចាស់នៃជីវិតរបស់លោកអ្នកនោះទេ នោះលោក អ្នកមិនត្រូវបានសង្គ្រោះឡើយ វាគឺជាការមួយយ៉ាងសាមញ្ញបំផុត។

ប៉ុន្តែ ខ្ញុំបានអធិស្ឋានតាមការអធិស្ឋានសុំសេចក្ដីសង្គ្រោះនៅឯការប្រមូលផ្តុំគ្នារបស់លោកប៊ីលី្លហ្រ្គែម (ឬការប្រ មូលផ្ដុំគ្នាចំរូតផល)! ខ្ញុំបានឆ្លើយតបនឹងការត្រាស់ហៅនៃអាសនៈនៅក្រុមជំនុំខ្ញុំម្ដងដែរ»។

ល្អណាស់! ប៉ុន្ដែ តើជីវិតរបស់លោកអ្នកបានប្រព្រឹត្តតាមការអធិស្ឋាននោះឬទេ? តើលោកអ្នកដឹងទេថា ព្រះគម្ពីរ មិនបានប្រាប់ទោះជាកន្លែងណាមួយក្តីថា ការអធិស្ឋាននឹងនាំលោកអ្នកទៅឯស្ថានសួគ៌នោះទេ? ប្រាកដណាស់ ការអធិស្ឋានគឺសំខាន់ ក៏ប៉ុន្ដែ តើលោកអ្នកបានថ្វាយទ្រង់អស់អំពីដួងចិត្ត និងអស់អំពីជីវិតរបស់លោកអ្នកហើយ ឬនៅ ពេលដែលលោកអ្នកបានអធិស្ឋានតាមការអធិស្ឋាននោះ? តើលោកអ្នកបានធ្វើឲ្យទ្រង់ទៅជាម្ចាស់ជីវិត របស់លោកអ្នកឬទេ? ឬតើវាបានគ្រាន់តែជាប្រភេទនៃការ “ធានារ៉ាប់រងអគី្គភ័យ” ដែលផ្តល់នៅទំនុកចិត្តដល់ លោកអ្នក ដើម្បីរស់នៅក្នុងជីវិតរបស់លោកអ្នក តាមដែលលោកអ្នកគាប់ចិត្ត ដោយគ្មានការភ័យខ្លាចនឹងការធ្លាក់ ទៅឯឋាននរកឬអុី?
តើខ្ញុំអាចប្រាប់ការខ្លះដល់លោកអ្នកបានឬទេ? វាមិនមែនជាដំណើរការយ៉ាងងាយតាមបែបនោះទេ វាគឺជាការទំ នាក់ទំនងទាំងស្រុង ឬក៏គ្មានសោះជាមួយនឹងព្រះជាម្ចាស់ លោកអ្នកត្រូវតែថ្វាយទ្រង់អស់ពីចិត្ត និងអស់ពីជីវិត របស់លោកអ្នក ហើយលោកអ្នកយកទ្រង់ធ្វើជាម្ចាស់លើជីវិតរបស់លោកអ្នក ឬក៏លោកអ្នកមិនបានសង្រ្គោះ មួយ ណាក៏បាន! (ហើយការនេះ ត្រូវតែមាននរណាម្នាក់ស្រឡាញ់លោកអ្នក ឱ្យបានគ្រប់គ្រាន់ ដើម្បីប្រាប់ដល់ លោកអ្នកពីសេចក្តីពិតនេះ)។

មិត្តសំឡាញ់ខ្ញុំអើយ! ឥឡូវនេះគឺជាពេលវេលា ដើម្បីពិនិត្យមើលខ្លួនឯងហើយ! ថ្ងៃនេះ គឺជាថ្ងៃនៃសេចក្តី សង្គ្រោះរបស់លោកអ្នកហើយ ក្នុងពេលបន្តិចទៀតនេះ ខ្ញុំនឹងផ្តល់ឱ្យលោកអ្នកនូវឱកាសមួយ ដើម្បីក្លាយបាន ជាត្រឹមត្រូវចំជាមួយនឹងព្រះ ដើម្បីថ្វាយទ្រង់អស់ពីដួងចិត្ត និងអស់ពីជីវិតរបស់លោកអ្នក ហើយដើម្បីទទួល បានការធានារ៉ាប់រងនៃជីវិតអស់កល្បជានិច្ចនៅឯស្ថានសួគ៌។

“ហើយចុះ តើអ្នកណាទៅដែលគួរឆ្លើយតបនឹងការត្រាស់ហៅនេះ?”

ចូរឱ្យខ្ញុំឆ្លើយដោយការសួរដល់លោកអ្នកនៅសំណួរខ្លះៗដូចតទៅ:

តើលោកអ្នកធ្លាប់បានថ្វាយដល់ទ្រង់នូវអស់ពីដួងចិត្ត និងអស់ពីជីវិតរបស់លោកអ្នកដែរឬទេ? បើមិនដូច្នោះទេ ថ្ងៃនេះ គឺជាថ្ងៃនៃសេចក្ដីសង្គ្រោះរបស់លោកអ្នកហើយ!

តើលោកអ្នកបានរត់ចេញពីព្រះមែនទេ? បើដូច្នោះមែន ថ្ងៃនេះ គឺជាថ្ងៃនៃសេចក្ដីសង្គ្រោះរបស់លោកអ្នកហើយ!

តើលោកអ្នកមានព្រះយេស៊ូវនៅក្នុងគំនិតរបស់លោកអ្នកជំនួសឱ្យចិត្តរបស់អ្នកហើយឬនៅ? បើដូច្នោះមែន ថ្ងៃនេះ គឺជាថ្ងៃនៃសេចក្ដីសង្គ្រោះរបស់លោកអ្នកហើយ!

ប្រសិនបើមានសំណួរណាមួយទាំងនេះ រៀបរាប់អំពីលោកអ្នក នោះខ្ញុំចង់អធិស្ឋានសេចក្តីអធិស្ធានមួយជាមួយ នឹងលោកអ្នក។

ប្រសិនបើលោកអ្នកមិនប្រាកដថា សំណួរទាំងនេះពិពណ៌នាអំពីលោកអ្នកនោះទេ…។ ចូរធ្វើឱ្យបានប្រាកដចុះ!

ប្រសិនបើលោកអ្នកឆ្ងល់ថា តើខ្ញុំកំពុងនិយាយទៅកាន់លោកអ្នកទេដឹង? …។ នោះគឺខ្ញុំមែនហើយ!

មើល ថ្ងៃនេះ គឺជាថ្ងៃនៃសេចក្ដីសង្គ្រោះរបស់លោកអ្នកហើយ!

បើសិនជា លោកអ្នកបានត្រៀមខ្លួនចាំទទួលព្រះយេស៊ូវគ្រីស្ទក្នុងពេលឥឡូវនេះ ហើយទុកទ្រង់ដូចជាព្រះអម្ចាស់ និងជាព្រះអង្គសង្រ្គោះរបស់លោកអ្នក ហើយទុកទ្រង់ដូចជាម្ចាស់របស់លោកអ្នក ដើម្បីថ្វាយដល់ទ្រង់នូវអស់ ទាំងចិត្ត និងអស់ទាំងជីវិតរបស់លោកអ្នកក្នុងពេលនេះ សូមមេត្តាគ្រាន់តែនិយាយថា “នោះហើយជាខ្ញុំ! ដែលលោកទើបតែបានរៀបរាប់អំពីខ្ញុំ ហើយខ្ញុំបានត្រៀមខ្លួនរួចរាល់ជាស្រេច ដើម្បីដេីរតាមផ្លូវទាំងអស់ជា មួយព្រះយេស៊ូវគ្រីស្ទ!

ហាលេលូយ៉ា!

ប្រសិនបើលោកអ្នកបានឆ្លើយតបនឹងការត្រាស់ហៅនេះ សូមមេត្តាចុចតំណខាងក្រោមនេះ…

HTML clipboard សូមធ្វើតាមតំណនេះឥឡូវនេះ …
ខ្ញុំនឹងដឹកនាំអ្នកក្នុងសេចក្ដីអធិស្ឋាននៃសេចក្ដីសង្គ្រោះ។

[Video Version] | [Français] | [English] |[Español] | [Yoruba] | [Duetsch] | [ខ្មែរ។] | [தமிழ்]  | [বাংলা] | [Italiano] | [తెలుగు